(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានចាត់ទុកថា ការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលអះអាងអំពីការប្រគល់ជូន ៥ចំណុច ដល់ប្រជាពលរដ្ឋកម្ពុជានោះ គឺជានយោបាយភូតកុហក ៥សណ្តាន។ លោកថា លោក សម រង្ស៊ី គួរតែទុកអំណោយនោះប្រគល់ជូនឪពុករបស់លោកប្រសើរជាង។
លោក សម រង្ស៊ី គណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស កាលពីម្សិលមិញ បានអំពាវនាវលើ Facebook ឱ្យប្រជាពលរដ្ឋគាំទ្រដល់សកម្មភាពគណបក្សសង្រ្គោះជាតិ ដើម្បីស្វែងរកអ្វីដែលបាត់បង់ ៥ចំណុច ប្រគល់ជូនដល់ប្រជាពលរដ្ឋវិញ។
លោក សម រង្ស៊ី បានអះអាងថា ចំណុចទាំង៥នោះរួមមាន៖
១៖ ប្រគល់សងប្រទេសកម្ពុជា
២៖ ប្រគល់សងទ្រព្យសម្បត្តិជាតិ ជូនមកប្រទេសជាតិ
៣៖ ប្រគល់សងទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រ ជូនមកប្រជារាស្ត្រវិញ
៤៖ ប្រគល់សងសិទ្ធិសម្រេចទាំងឡាយក្នុងការអភិវឌ្ឍន៍ប្រទេស ជូនមកប្រជាពលរដ្ឋវិញ
៥៖ ប្រគល់សងវាសនាប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ
ឆ្លើយតបនឹងការលើកឡើងនេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នេះជាការកុហកបោកប្រាស់ ៥សណ្តាន របស់មេបក្សប្រឆាំង។ លោកថា «កុហកប្រាំសណ្តានរបស់ សម រង្ស៊ី សូមជូនឪពុក សម សារី វិញចុះ ជាអ្នកសងដោយសារ៖
១៖ ប្រគល់សងប្រទេសយ៉ាងម៉េច បើខ្លួនគ្មានប្រទេសរស់នៅផង?
២៖ សងទ្រព្យសម្បត្តិជាតិយ៉ាងម៉េច បើខ្លួននិយមបរទេសតែរហូត
៣៖ សងទ្រព្យសម្បត្តិរាស្ត្រ យ៉ាងម៉េចបើគ្រាន់តែលុយបើកទូរទស្សន៍មិនបាន
៤៖ សងសិទ្ធិសម្រេចយ៉ាងម៉េចបើខ្លួនគ្មានសញ្ជាតិពិតប្រាកដ មិនដឹងថាជាតិបារាំងសេស ឬជាតិខ្មែរតែមួយ ឬជាប់ខ្សែស្រឡាយវែងទៀត
៥៖ សងវាសនាប្រទេសយ៉ាងម៉េចបើខ្លួនជាទណ្ឌិតក្រៅច្បាប់ ចេះតែរត់រហូតហ្នឹង»
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីប្រជាជនសព្វថ្ងៃនេះ បានសងប្រាំយ៉ាងដល់ប្រជាពលរដ្ឋ និងប្រទេសជាតិរួចទៅហើយ ក្នុងនោះមាន៖
១៖ សិទ្ធិរស់រានមានជីវិតក្រោយថ្ងៃប្រាំពីរមករា, ២៖ សិទ្ធិមានកម្មសិទ្ធិឯកជនដែលធានាដោយច្បាប់, ៣៖ សិទ្ធិការងារ និងការធានាផ្នែកសង្គមកិច្ច, ៤៖ សិទ្ធិបន្តមរតកពីឪពុកម្តាយទៅកូនចៅ ដោយគ្មានការបង់ពន្ធលើអចលនទ្រព្យ និងដីស្រែកសិកម្ម រួមទាំងតូបអាជីវករផ្សារ និង ៥៖ សិទ្ធិសិក្សាអប់រំ និងវិជ្ជាជីវៈ រួមទាំងសន្តិភាព និងកំណើនសេដ្ឋកិច្ចជាលំដាប់ រហូតក្លាយជាប្រទេសមានចំណូលមធ្យមកំរិតទាប ដែលធនាគាអភិវឌ្ឍ អាស៊ីហៅថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី ជាដើម។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិចារណាទាំងអស់គ្នាដោយយុត្តិធម៌៕