ឯកឧត្ដម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិ នៅឃុំចំនួន២ គឺ ឃុំរកាពប្រាំ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ


ដើម្បីបង្កើនភាពស្និទ្ធស្នាលអោយកាន់តែជិតស្និទ្ធជាមួយមេឃុំ មេភូមិ ក៍ដូចជាធ្វើអោយតាមបណ្តាភូមិឃុំកាន់តែមានប្រសិទ្ធភាពការងារ និងដើម្បីយល់អោយកាន់តែច្បាស់នូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដំណើរដោយ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ក្នុងឃុំចំនួន២គឺ ឃុំរកាពប្រាំ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។7
8
1
2
11