សួង៖ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោកជា ណារ៉ុន អភិបាលក្រុងសួង និងលោកស៊ឹម ស៊ីថូវ ប្រធានក្រុមប្រឹក្សាក្រុងក្នុងកម្មវិធីចំនួន២ គឺ ៖
១. ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាចំនួន២០០.០០០៛ ទៅជូន លោក ឡាច ចាន់ថា នាយករងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនខេត្តកំពង់ចាម ដោយមូលហេតុធ្លាក់ពីលើដើមខ្នុរបាក់ដៃឆ្វេង។
២. ចូលរួមបុណ្យគម្រប់៧ថ្ងៃសពម្តាយ លោក ម៉ម សារូល សមាជិកភូមិសួងលិច ដែលបានទទួលមរណៈភាពក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ និងបាននាំយកថវិកា២០០.០០០៛ ទៅចូលបុណ្យ។