ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពិភាក្សាការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ ។
ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ស្នងការ ស្នងការរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ៕