ការដោះស្រាយបញ្ហាសត្តឃាតនៅស្រុកតំបែរ បានបញ្ចប់ដោយការព្រមព្រៀងគ្នា


តំបែរ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦  ឯកឧត្តម វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុតំបែរ បានដឹកនាំប្រជុំដោះស្រាយទំនាស់រវាងអ្នកយកភាស៊ីផ្សារ និងអាជីករសត្តឃាត នៅក្នុងស្រុកតំបែរ នៅសាលាស្រុកតំបែរ ដែលអ្នកយកភាស៊ីផ្សារបានកំណត់យកតំលៃខ្ពស់ពីអាជីករសត្តឃាត ទៅតាមទីតាំងផ្សារនិមួយៗ ពី ២ លាន ទៅ ៨ លានរៀលក្នុងមួយឆ្នាំ ដោយឡែកសម្រាប់ឆ្នាំកន្លងទៅគឺយកតែ ១,៥ លានរៀលតែប៉ុណ្ណោះ បានធ្វើអោយធ្វើអោយអាជីករកើតទុក្ខមិនសុខចិត្ត និងមានប្តឹងតវ៉ាមកឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចំនួនពីរលើក ។ ក្រោយពីដេញដោលរកមូលហេតុចំបងនៃការដំឡើងតម្លៃភាស៊ីនេះអស់រយៈពេលជិតមួយម៉ោងមក ជាមួយនឹងរកពុំឃើញមានហេតុផលណាមួយមកបញ្ជាក់ក្នុងការឈានទៅដល់ការដំឡើងថ្លៃភាស៊ីពីម្ចាស់ភាស៊ី ជាមួយនឹងការទាមទាររបស់អាជីវករការបញ្ចុះតម្លៃភាស៊ីនោះមក ជាចុងក្រោយភាគីទាំងពីរបានព្រមព្រៀងគ្នាដោយកំណត់ថ្លៃយកភាស៊ីនៅស្រុកតំបែរដែលមានតម្លៃអតិបរមា ត្រឹមតែ ពីរលានពីរសែនរៀលតែប៉ុណ្ណោះ ហើយកិច្ចពិភាក្សានេះបានបញ្ចប់នៅវេលាម៉ោង ១១ និង១០ នាទី ប្រកបដោយមានការយោគយល់ និងមិត្តភាពគ្នាខ្ពស់រវាងអ្នកយកភាស៊ី និងអាជីវករសត្តឃាត ។ ការទទួលបានផលជាវិជ្ជមានអាជីវករស្រុកតំបែរ សុំសំដែងនូវដឹងគុណខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បានដោះស្រាយជូនគាត់បានទាន់ពេលវេលា ដែលធ្វើអោយពួកគាត់មានលទ្ធភាពបន្តធ្វើអាជីកម្មបន្តទៀតបាន។ ទន្ទឹមនឹងនេះឯកឧត្តមប្រធានអង្គប្រជុំបានធ្វើសំណូមពរដល់រដ្ឋអំណាចមូលដ្ឋាន និងភ្នាក់ងារពេទ្យសត្វស្រុក សូមស្ថិតនៅអោយឆ្ងាយពីបញ្ហានេះ ជៀសវាងការចោទប្រកាន់ពីសំណាក់អាជីករលើការឃុបឃិតបញ្ហានេះនៅថ្ងៃក្រោយ ។

160213 Veng Sakhon1

160213 Veng Sakhon2