ខេត្តត្បូងឃ្មុំ រៀបចំពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា២០១៥-២០១៦


ត្បូងឃ្មុំ ៖ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីលានបាលទាត់វិទ្យាល័យ ហ៊ុន សែន ពញាក្រែក បានរៀបចំពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំសិក្សា២០១៥ -២០១៦ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ-កីឡាការិនី មកពីក្រុង/ស្រុកទាំង៧ ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំសិក្សា២០១៥-២០១៦ នេះ ក្រុមកីឡាករបានមកចូលរួមប្រកួកមាន៖ បាល់ទាត់(បុរស)មានចំនួន ១០ក្រុម ក្នុងនោះចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាករវិទ្យាល័យក្រែក ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករវិទ្យាល័យហ៊ុនសែនក្បាលអូរ ,បាល់ទាត់(នារី)មានចំនួន៣ក្រុម ក្នុងនោះចំណាត់ថ្នាក់លេខ១ ក្រុមកីឡាការិនីអនុវិទ្យាល័យពន្លៃ ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាការិនីវិទ្យាល័យហេងសំរិនអន្លង់ជ្រៃ ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាការិនីវិទ្យាល័យសម្ដេចម៉ែ ,បាល់ទះ(បុរស)មានចំនួន៦ក្រុម ក្នុងនោះចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករវិទ្យាល័យហ៊ុនសែនពញាក្រែក ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាករហ៊ុនសែនតំបែរ ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករវិទ្យាល័យហ៊ុនសែនចារថ្មី ,បាល់ទះ(នារី)មានចំនួន២ក្រុម ក្នុងនោះចំណាត់ថ្នាក់លេខ១ ក្រុមកីឡាការិនី វិទ្យាល័យហ៊ុនសែនពញាក្រែក ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាការិនីវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួង ,បាល់បោះ(បុរស)មានចំនួន២ក្រុម ក្នុងនោះចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួង ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាករវិទ្យាល័យសម្ដេចម៉ែ ,បាល់បោះ(នារី)មានចំនួន ៣ក្រុម ក្នុងនោះចំណាត់ថ្នាក់លេខ១ ក្រុមកីឡាការិនី វិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួង ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាការិនីវិទ្យាល័យសម្ដេចម៉ែ ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាការិនីវិទ្យាល័យហ៊ុនសែនព្រែកអាជី ,និងអត្តពលកម្ម(បុរស-នារី)មានចំនួន ១ក្រុម ក្នុងនោះចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករវិទ្យាល័យហ៊ុនសែនខ្នារ សរុបទាំងអស់មានចំនួន២៧ក្រុម ដែលមកពីក្រុង/ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំផងដែរ៕

160212 Ly Leng3

160212 Ly Leng1