សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៦-២០១៨ ខេត្តត្បូងឃ្មុំ


ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំពិគ្រោះយោបល់ និងសិក្ខាសាលា
សមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តត្បូងឃ្មុំ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។

លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ បានអោយដឹងថា៖ កិច្ចប្រជុំដែលធ្វើឡើងនេះ មានគោលបំណងដើម្បី កៀគរធនធានសម្រាប់គាំទ្រគម្រោង វិនិយោគនានា ដែលលើកឡើងដោយខេត្ដក្រុងស្រុក, សម្របសម្រួល និងធ្វើឱ្យមានសង្គតិភាព រវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ដ ជាមួយនឹងគម្រោងនៃ កម្មវិធីវិនិយោគក្រុង ស្រុក និងពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ដ ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធនានា ។
បន្ទាប់ពី សមាជិកសមាជិកាក្នុងអង្គប្រជុំ ធ្វើការពិភាក្សា ពិគ្រោះយោបល់ និងសម្រេចបាន លទ្ធផលរួចមក៖ ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងរៀបចំ សម្របសម្រួលរាល់កិច្ចការងារ ដែលធ្វើអោយសិក្ខាសាលាទទួលបាន ជាផ្លែការតាមការគ្រោងទុក ។
គណៈអធិបតី ក៍បានផ្តាំផ្ញើរដល់ មន្ទីរ អង្គភាព ការិយាល័យ អង្គការសង្គមស៊ីវិល និងសប្បុរសជន បង្កើនកិច្ចសហការណ៍ក្នុងការ កៀរគរធនធានសម្រាប់គាំទ្រគម្រោងវិនិយោគនានាដែលលើកឡើងដោយខេត្ដក្រុងស្រុក , សម្របសម្រួល និងធ្វើឱ្យមានភាពស៊ីសង្វាក់គ្នា រវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ដ ជាមួយនឹងគម្រោងនៃ កម្មវិធីវិនិយោគក្រុង ស្រុក រូមទាំង ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ដ ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធនានាដើម្បីពន្លឿននូវការកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធី វិនិយោគបីឆ្នាំរំកិល ធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព នានាជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ៕

121715 LY Leng1

121715 LY Leng2

121715 LY Leng4