ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ នៅស្រុកអូររាំងឪ


ត្បូងឃ្មុំ៖ប្រជាពលរដ្ឋនៅក្នុងស្រុកអូររាំងឪ មានសេចក្តីរីករាយ និងធ្វើការសាទរដល់ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ ដែលបានធ្វើការដោះស្រាយនូវរាល់បញ្ហា ក៍ដូចជា សំណើរ និងសំណូមពរជូនប្រជាពលរដ្ឋ ។
ឯកឧត្តម សៀក ឡេង សមាជិកក្រុមប្រឹក្សាខេត្ត បានអោយដឹងថា៖ ការរៀបចំវេទិការនេះឡើងនាថ្ងៃនេះ មានគោលបំណងចំបង ចង់ឲ្យប្រជាពលរដ្ឋបានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតម្រូវ ការដាក់ជូនអង្គវេទិកា ដើម្បីពិភាក្សា ដោះស្រាយ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
បន្ទាប់ពីប្រជាពលរដ្ឋ ធ្វើការលើងឡើងពីបញ្ហានានា ក៍ដូចជាសំណូមពរមួយចំនួន ដើម្បីអោយមន្ត្រីជំនាញ បានធ្វើការពិភាក្សា និងដោះស្រាយរួចមក ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ រាល់បញ្ហាទាំងអស់ដែលបងប្អូន លើកឡើងខាងលើ ឯកឧត្តម និងមន្ទីរជំនាញ នឹងព្យាយាមធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា ហើយបញ្ហាដែលស្មុគស្មាញនៅសេសសល់ មិនទាន់បានដោះស្រាយភ្លាមៗ នាពេលនេះ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត នឹងធ្វើការពិភាក្សាគ្នា រកដំណោះស្រាយអោយបានឆាប់រហ័សជាបន្ត ជូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា៖ វេទិការនេះ រៀបចំឡើងនៅវត្ត ស្វាយមីង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម សៀក ឡេង សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ តំណាងដ៍ខ្ពស់ខ្ពស់ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកអូររាំងឪ មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ៕

121415 Siek Leng10

121415 Siek Leng5

121415 Siek Leng12

121415 Siek Leng13

121415 Siek Leng2

121415 Siek Leng4

121415 Siek Leng3

121415 Siek Leng6

121415 Siek Leng7

121415 Siek Leng8

121415 Siek Leng9