ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូលចំពោះខេត្តតាមបណ្តោយព្រុំដែនកម្ពុជា វៀតណាម


ខេត្តត្បូងឃ្មុំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ បានរៀបចំពិធីសំណេះសំណាលជាមួយនាយទាហាន ពលទាហានចំណុះភូមិភាគ2 កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងកងនគរបាលជាតិខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចំរុះនៃកងយុទ្ធពលខេមរភូមិន្ទ តំណាងដ៍ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះឯកឧត្ដមបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចទាំងទ្វេរជូនដល់ នាយទាហាន ពលទាហាននៃកងយុទ្ធពលខេមរភូមិន្ទ ចំណុះភូមិភាគទី2 កងរាជអាវុធហត្ថខេត្ត និងកងនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងបានឧបត្ដម្ភនូវអាវរងារដល់កងកំលាំងក្នុងម្នាក់មួយកំប្លេ សរុប 8661កំប្លេ។ ( ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2015 )

111015 Hun Manet 1

111015 Hun Manet 3

111015 Hun Manet 4

111015 Hun Manet 5