ពលរដ្ឋពាមជីលាំងរីករាយនឹងផ្សារកសាងថ្មី


Cheasophara ou2

ត្បូងឃ្មុំ៖ សារប្រយោជន៍នៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការកសាង គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល។ ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ហើយឯកឧត្តម អញ្ជើញសម្ពោធជាផ្លូវការផ្សារពាមជីលាំង ក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ម របស់កម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ៣ (RIP-III) ដែលជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រហិរញ្ញប្បទានឥតសំណងដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារ KfW នូវទឹកប្រាក់ចំនួន ៤ លានអឺរ៉ូ និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ០.៤ លានអឺរ៉ូ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៥ ។ កម្មវិធី RIP-III ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ លើការសាងសង់ផ្លូវ ស្ពាន លូ និងផ្សារជនបទ ដោយបានអនុវត្តលើខេត្តចំនួន០៣ គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់រយៈពេល ០៣ ឆ្នាំ (២០១៣-២០១៥) ហើយទទួលបាន លទ្ធផលដូចខាងក្រោម៖
-បានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង 4.235Km.
-បានសាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែង 34.616 Km.
-បានសាងសង់ស្ពាន ចំនួន ០៣ កន្លែង ប្រវែង ៦០ម
-បានសាងសង់លូមូល ចំនួន ៤៥ កន្លែង
-បានសាងសង់លូប្រអប់ ចំនួន ៥ កន្លែង
-បានសាងសង់ផ្សារចំនួន ០២ កន្លែង ស្មើនឹង ៣៨៦តូប ។

Cheasophara ou1

Cheasophara ou3

Cheasophara ou6

Cheasophara ou5