យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានសួរសុខទុក្ខ និងនាំយកថវិកាចំនួន 6,169.89$ ប្រគល់ជូនគ្រួសារលោក វ៉ាន់ ញ៉ ត្រូវជាឪពុកយុវជន ញ៉ ចាន់ថន ដែលបានស្លាប់ក្នុងគ្រោះថ្នាក់រលំបាក់អាគារ៧ជាន់ នៅខេត្តព្រះសីហនុ


(សួង)៖ ២២ កញ្ញា ២០១៩ លោកជំទាវឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន 6,169.89$ (ថវិកាទទួលបានពីការឧបត្ថម្ភរបស់សប្បុរសជនរស់នៅក្រៅប្រទេស) ប្រគល់ជូនគ្រួសារលោក វ៉ាន់ ញ៉ ត្រូវជាឪពុកយុវជន ញ៉ ចាន់ថន ដែលបានស្លាប់ក្នុងគ្រោះថ្នាក់រលំបាក់អាគារ៧ជាន់ នៅខេត្តព្រះសីហនុ ដល់គេហដ្ឋានផ្ទាល់នៅភូមិ៦.១០ សង្កាត់វិហារលួង ក្រុងសួង ។