ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំតំណាងរាស្ត្រត្បូងឃ្មុំ ស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់ប្រជាពលរដ្ឋ


ត្បូងឃ្មុំ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានដឹកនាំប្រតិភូរដ្ឋសភា  អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ នាយកសាលា និងប្រជាពលរដ្ឋ ទី១-នៅស្រុកមេមត់ និង ទី២-នៅវត្តតំបែរ ស្ថិតក្នុងឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋបានលើកឡើងពីកង្វល់ ទៅតាមស្ថានភាពមូលដ្ឋានរបស់ខ្លួន រួមមាន៖ ដីធ្លី កសាងផ្លូវ សេវាមូលដ្ឋាន ។ល។