ក្រុមការងារចុះជួយមូលដ្ឋានស្រុកអូររាំងឪ ចូលរួមផ្សព្វផ្សាយបរិស្ថាននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែនទួលសូភី


អូររាំងឪ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារចុះជួយមូលដ្ឋានស្រុកអូររាំងឪ នៃនាយកដ្ឋានព័តមាន និង ផ្សព្វផ្សាយបរិស្ថាន ដឹកនាំដោយលោក ខ្វៃ អាទិត្យា  បានចុះផ្សព្វផ្សាយបរិស្ថាននៅសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ វេទិការៀបចំឡើងក្នុងគោលបំណងបញ្ជ្រៀប ចំណេះដឹងមូលដ្ឋានទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង រាវ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីសុខភាព សោភ័ណភាព សាលាមេត្រីបរិស្ថាន ផ្សាភ្ជាប់នឹងសហគមន៍។ ក្នុងឱកាសនៃការផ្សព្វផ្សាយបរិស្ថានក្រុមការងារ បានរៀបចំកម្មវិធីសំនួរ និងចម្លើយ ទាក់ទងនឹងទុកដាក់សំណល់រឹង សំរាម និងផលប៉ះពាល់នៃសំណល់ប្លាស្ទិក រួមជាមួយការប្រគល់សម្ភារៈសិក្សា និងថង់បរិស្ថាន ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមថែមទៀត។
ជាមួយគ្នានេះ ក្រុមការងារ រួមជាមួយអាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នគ្រូ និងសិស្សានុសិស្ស ចូលរួមដាំដើមចំប៉ីពូជក្រៅស្រុកចំនួន ២២ដើម ជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ នៅក្នុងទីធ្លាសាលារៀនផងដែរ។