សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញជាគណះអធិបតី ក្នុងពិធីប្រកាសតែងតាំង នឹងផ្លាស់ប្ដូរតំណែងអភិបាលខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រី្តស្តីទី បានអញ្ជើញជាគណះអធិបតី ក្នុងពិធីប្រកាសតែងតាំង នឹងផ្លាស់ប្ដូរតំណែង អភិបាលខេត្តត្បូងឃ្មុំ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យ៉ាងច្រើនកុះករដែរ។
ឯកឧត្តម លី ឡេង អភិបាលខេត្តចាស់ ត្រូវបានតែងតាងទៅជាទីប្រឹក្សា និងជានាយកខុទ្ទកាល័យឯកឧត្តម ស៊ីម កា អនុប្រធានទី១នៃព្រឹទ្ធសភា មានឋានៈស្មើរដ្ឋមន្រ្តី ជំនួសដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត ទៅជាអភិបាលខេត្តត្បូងឃ្មុំវិញ។
បន្ទាប់ពីលោក អ៊ួន ចន្ធី ប្រធានយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យ ស្ដីពីការតែងតាំងមន្ត្រីរាជការរួចមក ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តថ្មីបាន ឡើងប្តេជ្ញាចិត្តដូចជា ៖ដឹកនាំខេត្តត្បូងឃ្មុំ ឱ្យបានរីកចម្រើនបន្ថែមទៀត អនុវត្តតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាសាមគ្គឺភាពផ្ទៃក្នុង ឱ្យបានរឹងមាំ និងខិតខំទប់ស្កាត់បាតុភាពអសកម្មនានា ដែលបង្កឱ្យប៉ះពាល់សន្តិសុខ និងបង្កថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ យកចិត្តដាក់រៀបចំ កសាង និង អភិវឌ្ឍលើវិស័យនានា ក្នុងខេត្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ជាពិសេសគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ និងពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងគណៈអភិបាល មន្រ្តីរាជការ បង្កើតទំនាក់ទំនងល្អជាមួយ ក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គកាដៃ
គូអភិវឌ្ឍ ដើម្បីធានាឲ្យរដ្ឋបាលខេត្ត អនុវត្តការងារមានភាពរលូន។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង នាយរដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពជាបានថ្លែង សរសើរដល់ការដឹកនាំរបស់ ឯកឧត្តម លី ឡេង ដែលបានបន្សល់ស្នាដៃជាច្រើន ដូចនេះ អ្នកមកដឹកនាំបន្តគឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ត្រូវធ្វើបន្តមិនត្រូវលុបបំបាត់នោះទេ ។ ពិសេស ត្រូវជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើងថែមទៀត ៕