សូមអបអរសាទរកីឡាករ សាលី អ៊ូមើត មកពីខេត្តត្បូងឃ្មុំ ដណ្តើមបានមេដាយមាស១ទៀត លើវិញ្ញាសា Ski Modified ប្រភេទកីឡាម៉ូតូទឹក ពី Asian Game ជូនព្រះរាជាណាចក្រកម្ពុជាយើង


ឥណ្ឌូនេស៊ី៖ សម្លេងភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាបានរំលេចឡើង #ខណៈទង់ជាតិកម្ពុជាបានបង្ហូតលើគេ ដែលនេះគឺជាពិធីបំពាក់មេដាយមាសដល់កីឡាករម៉ូតូទឹក សាលី អ៊ូមើត ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្ដិការណ៍កីឡាទ្វីបអាស៊ី កាលពីម្សិលមិញនេះ។

សាលី អ៊ូមើត ដណ្ដើមបានមេដាយចំនួន២ គឺមេដាយមាស និងសំរិទ្ធ ក្នុងប្រភេទវិញ្ញាសាម៉ូតូទឹក កាលពីថៃ្ងសៅរ៍កន្លងទៅ ខណៈពិធីប្រគល់មេដាយគឺបានប្រារព្ធឡើងកាលពីម្សិលមិញនេះ។

សាលី អ៊ូមើត ធ្វើបានយ៉ាងល្អ ដោយអាចដណ្ដើមបានលេខ១ ខណៈលេខ២ និងលេខ៣ គឺបានទៅលើកីឡាករថៃទាំង២។