ឯកឧត្តម វង សូត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៥ពាន់នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៥ពាន់នាក់ ដង្ហែក្បួនឃោសនា រកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ នៅតាមមូលដ្ឋាន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មុនពេលបើកយុទ្ធនាការដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោតនោះ ថ្នាក់់ដឹកនាំ សមាជិកសមាជិកា ទាំងអស់ បានជួបជុំគ្នាដើម្បីស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបានផ្ញើសារនយោបាយ និងប្រកាសពីគោលនយោបាយរបស់បក្ស ជូនជនរួមជាតិនាព្រឹកមិញនេះ សម្រាប់អាណត្តិទី៦នេះ៕