ឯកឧត្តម លី ឡេង អភិបាលខេត្ត បើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៧ ០០០ ម៉ែត្រ ទទឹង៦ ម៉ែត្រ


ក្រុងសួង ថ្ងៃទី០៣ កក្កដា ២០១៨ ៖ឯកឧត្តម លី ឡេង អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៧ ០០០ ម៉ែត្រ ទទឹង៦ ម៉ែត្រ ស្ថិតនៅភូមិពោធិកិល សង្កាត់សួង និងសង្កាត់វិហារលួង ក្រុងសួង ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋនៅសង្កាត់ទាំងពីរ ចំនួន ២០០ នាក់។
ឯកឧត្តម បានបញ្ជាក់ថា ដោយសារមានសុខសន្តិភាព ប្រជាពលរដ្ឋអាចប្រកបរបបទទួលទាន និងជាពិសេសថ្ងៃនេះ ទទួលបានផ្លូវកៅស៊ូមួយខ្សែនេះបន្ថែមទៀត ជាការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើការយ៉ាងជិតស្និតជាមួយបងប្អូន។