ឯកឧត្តម វង សូត បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបាន គ្រប់គ្នា ប្រយោជន៍ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសសម្រាប់អាណត្តិទី៦


ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបាន គ្រប់គ្នា ប្រយោជន៍ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសសម្រាប់អាណត្តិទី៦ ដែលនិងប្រព្រឹត្តទៅនាពេលខាងមុខឆាប់ៗនេះ ។ ការអំពាវនាវនេះគឺបានធ្វើឡើងក្នុងពិធីជួបសំនេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួន១៣០០នាក់ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋឯកឧត្តម រដ្ឋមន្ត្រី វង សូត បានលើកឡើងថា មកដល់ពេលនេះមានគណបក្សនយោបាយ មានគណបក្សជាច្រើន ដែលបានចុះឈ្មោះប្រគួតប្រជែងការបោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនេះបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញ មិនដូចអ្វីដែលក្រុមមនុស្សមួយចំនួនដើរនិយាយបង្ខូចថា កម្ពុជាមិនមានលទ្ធិប្រជាធិតេយ្យ មិនគោរពសិទ្ធិមនុស្សនោះទេ ។ ការអនុវត្តិលទ្ធិប្រជាធិបតេយ្យទៅបានយ៉ាងពេញលេញនេះគឺដោយសារការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដូចនេះក្នុងបោះឆ្នោតនាពេលខាងមុខនេះសូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
សូមជម្រាបថា នៅក្នុងឳកាសនោះ តំណាងប្រជាពលរដ្ឋមួយ ចំនួនបានសំណូមពរជាច្រើន ក្នុងនោះបញ្ហាផ្លូវ ភ្លើង និងសាលារៀន គឺជារឿងដែលពួកគាត់ ស្នើរឲ្យជួយដោះស្រាយ ដើម្បីសម្រួលដល់ ការរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
ជាការឆ្លើយតបចំពោះសំណើរនេះឯកឧត្តម វង សូត ផ្តល់ ប្រាក់ ៨លានរៀលសម្រាប់ដោះបញ្ហាចំពោះមុខ ខណៈបញ្ហា មួយចំនួន នឹងសិក្សាដោះស្រាយបន្តតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ពីព្រោះថាបញ្ហាទាំងអស់មិនអាចដោះស្រាយតាម សំណូមពរតែមួយពេលបាននោះទេពោលគឺត្រូវធ្វើជាជំហានៗ ៕

180611 Vong Sauth6

180611 Vong Sauth9

180611 Vong Sauth7

180611 Vong Sauth10

180611 Vong Sauth3