ឯកឧត្តម កែវ ពិសិដ្ឋ បានចូលរូមពិធីសំណេះសំណាលសាកសួរសុខទុក្ខ សមាជិក សាខាបក្សភូមិ ឃុំពពេល ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


( ពញាក្រែក ) ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលកំពង់ចាមនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពពេលបានចូលរូមពិធីសំណេះសំណាលសាកសួរសុខទុក្ខ សមាជិក សាខាបក្សភូមិ ឃុំពពេល ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបានមានប្រសាសន៍ណែនាំទៅកាន់បងប្អូនដែលជាប្រធាន អនុប្រធានសាខាបក្សដែលចូលរួមថាបងប្អូនដែលមានតួនាទីជាប្រធាននឹងអនុប្រធានទាំងអស់ទូទាំងឃុំពពេល
ត្រូវតែខិតខំបន្តថែរក្សាសមាជិកចាស់នឹងគៀរគស្វែងរកសមាជិកថ្មីអ្នកទើបគ្រប់អាយុក៏ដូចបងប្អូនដែលចង់ចូលរួមរស់ជីវភាពជាមួយបក្សប្រជាជនកម្ពុជារបស់យើង។

ឯកឧត្តម កែវ ពិសិដ្ឋបានបន្តទៀតថា នៅថ្ងៃបោះឆ្នោតខាងមុខបងប្អូនត្រូវជួយផ្សព្វផ្សាយលេខរៀងគណបក្សរបស់យើងដែលមានលេខទី២០ នៃសន្លឹកឆ្នោត( ងាយចាំ ងាយគួស) នឹងនាំជ័យជន្នះជូនគណបក្ស នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ឯកឧត្តមបានលើកទឹកចិត្តដល់គ្រប់ភូមិដែលដណ្តើមយកជ័យលាភភីយកចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣បើភូមិណាយកបានឯកឧត្តមនឹងផ្តល់រង្វាន់ជូនភូមិនោះ តាមចំណាត់ថ្នាក់នាពេលខាងមុខនេះ។
ប្រភព ៖ Pinn Ma

180603 Piseth1

180603 Piseth2

180603 Piseth3