ទិវាជាតិនៃការចងចាំ ២០ ឧសភា


ពញាក្រែក៖ នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភានិងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅវត្តក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីនេះសម្តេចអគ្គមហាពញាចក្រីហេងសំ រិនបានអញ្ជើញដាក់កំរងផ្កាគោរពដួងវិញ្ញាណក្ខន្ធនិងធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី បញ្ញាវន្ត អ្នកស្នេហាជាតិ និងជនរងគ្រោះ ដែលត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងទិវាជាតិនៃការចងចំានេះ សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានអំពាវនាវដល់ជនរួមជាតិយើងចងចាំ និងដកស្រង់នូវបទពិសោធន៍ដ៏មហាសោកនាដកម្ម ដែលធ្លាប់បាន កើតមានក្នុងសង្គមជាតិខ្មែរ ចេះរួបរួមគ្នា ថែរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍជាតិ ដែលមិនធ្លាប់មានក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា របស់យើង ឱ្យបន្តគង់វង្ស គឺដើម្បីអនាគតដ៏រុងរឿង សម្រាប់ប្រជាជាតិរបស់យើង។
នៅក្នុងឳកាសនោះដែរសម្តេចសូមជនរួមជាតិជឿជាក់ថា គឺមានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះ ភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេស ឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខ សន្តិភាពជូនប្រទេសជាតិ៕

180128 Heng Samrin2