ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តត្បូងឃ្មុំ ពង្រឹងកម្លាំងចលនាបក្ស ដើម្បីការជោគជ័យ នាពេលបោះឆ្នោត ខាងមុខ


(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងកម្លាំងគៀងគរមហាជនយកឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាល និងប្រកាសតែងតាំងសមាសភាព គណៈចលនាសាសនិកឥស្លាម ឃុំសង្កាត់ភូមិ និងសកម្មជនCPP ជាបងប្អូនខ្មែរឥស្លាមទូទាំងស្រុកត្បូងឃ្មុំ នៅសាលប្រជុំគណបក្សប្រជាជនក្រុងសួង ។

នាឳកាសនោះ ឯកឧត្តម បានផ្តាំផ្ញើរដល់ ថ្នាក់ដឹកនាំ និងសកម្មជនគ្រប់រូប បន្តសហការការងារពង្រឹងឲ្យបានកាន់តែខ្លាំងក្លាទ្វេរឡើង ជាពិសេសកម្លាំងគណៈចលនា ត្រូវធ្វើកិច្ចសហការឲ្យស្អិតរមួត ជាធ្លុងមួយ និងអោយកាន់តែល្អប្រសើរ ជាមួយគណបក្សខេត្ត ស្រុក ឃុំ ភូមិ និងគ្រប់មូលដ្ឋានទាំងអស់ ក្នុងទិសដៅតែមួយសំដៅ ឆ្ពោះទៅដណ្តើមយកជ័យជំនះ ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ៕

180508 Cheam chansophorn1

180508 Cheam chansophorn2