តាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជា ទទួលបានអសនៈទាំង ៨ នៅភូមិភាគ ២


ត្បូងឃ្មុំ៖ តាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ទទួលបាន ៥១៩ សម្លេង ក្នុងចំណោម ៥៣៦ សម្លេង និង គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ទទួលបាន ៧៨៦ សម្លេង ក្នុងចំណោម ៨៣៥ សម្លេង។ សរុបទាំងពីរខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបាន ១៣០៥ សម្លេង ក្នុងចំណោម ១៣៧១ សម្លេង នៅមណ្ឌលភូមិភាគទី២ (កំពង់ចាម-ត្បូងឃ្មុំ) ។
សូមថ្លែងអំណរគុណជូនចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ និង
សូមអបអរសាទរ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨ អសនៈ នៅមណ្ឌលភូមិភាគទី២ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ។
២៥ កុម្ភៈ ២០១៨

180225 Senate3

180225 Senate2

180225 Senate1