ចុះយុទ្ធនាការឃោសនាបោះឆ្នោត និងធ្វើបទបង្ហាញស្ដីពីគោលនយោបាយគណបក្ស ជូនដល់អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ ស្ថិតនៅស្នាក់ការគណបក្សស្រុកពញាក្រែក


នៅរសៀលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមបេក្ខជនសមាជិកព្រឹទ្ធសភាភូមិភាគ ២ នីតិកាលទី ៤ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះយុទ្ធនាការឃោសនាបោះឆ្នោត និងធ្វើបទបង្ហាញស្ដីពីគោលនយោបាយគណបក្ស ជូនដល់អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ ស្ថិតនៅស្នាក់ការគណបក្សស្រុកពញាក្រែក ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធាន អនុប្រធានគណបក្សស្រុក សមាជិកក្រុមប្រឹក្សាស្រុក រួមជាមួយមន្ត្រីរាជការសាលាស្រុកសរុបប្រមាណ ១១៦ នាក់ ។

180211 Senate1