ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម និងសំណេះសំណាលជាមួយលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្នុងពិធីបុណ្យផ្កាសាមគ្គីស្ថិតនៅវត្តទួលកែវអំពុក ឃុំក្រែក


នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម និងសំណេះសំណាលជាមួយលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្នុងពិធីបុណ្យផ្កាសាមគ្គីស្ថិតនៅវត្តទួលកែវអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអភិបាល អភិបាលរងស្រុកពញាក្រែក មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានពាំនាំនូវបច្ច័យចូលរួមចំនួន ១,០០០,០០០ រៀល និងបច្ច័យរបស់រដ្ឋបាលស្រុកពញាក្រែក ចំនួន ១៦០,០០០ រៀលផងដែរ ។

180211 Ly Leng1