ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ៥.៧៨៣ នាក់និងអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា


នៅថ្ងៃ២រោច ខែបុស្ស ឆ្នាំរកានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មីជាយុវជននៃគណបក្សប្រជាជនកម្ពុជាមានដូចខាងក្រោម៖
 
១) នៅស្រុកក្រូចឆ្មារ ចំនួន ១០៣៦ នាក់ នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ (ព្រឹក)
២) ស្រុកត្បូងឃ្មុំ និងក្រុងសួង ចំនួន ៤៧៤៧ នាក់ នៅវត្តផ្សារថ្មី ឃុំជប់ ស្រុកត្បូងឃ្មុំ (រសៀល)។
ពិធីនេះក៏ប្រារព្ធឡើងដើម្បីអបអរសាទរយ៉ាងក្លៀវក្លាខួបលើកទី ៣៩ នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩-២០១៨)។
មានជ័យជម្នះ ៧ មករា ទើបយើងមានអ្វីៗ នៅថ្ងៃនេះ។
ជយោ! ស្មារតី ៧ មករា ជាអមតៈ

180103 Chea Sophara11

180103 Chea Sophara1

180103 Chea Sophara15

180103 Chea Sophara4