ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម ជាម ច័ន្ធសោភណ៌ អញ្ជើញដោះស្រាយសំនួរ និងសំណូមពររបស់ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ


ក្រូចឆ្មារ៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់លើកទី៧របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ធ្វើឡើងក្នុងមូលដ្ឋានស្ថិតនៅបរិវេណវត្តចំការម្លូរ ភូមិទី៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ក្រោមអធិបតីភាពឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភណ៌ អភិបាលរងខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព ស្ថាប័នជុំវិញខេត្ត អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រូចឆ្មាយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ៖ នៅក្នុងអង្គវេទិការរបស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនាពេលនេះ បានប្រារព្ធធ្វើចំនួន៧លើក ស្មើនិង៧ស្រុក/ក្រុងទូទាំងខេត្តត្បូងឃ្មុំ។ ដោយឡែក វេទិការនៅស្រុកក្រូចឆ្មានាពេលនេះ ប្រជាពលរដ្ឋក៏បានលើកជាសំនួរនិងសំណូមពរសរុបចំនួន៧ ដើម្បីឲ្យក្រុមការងារធ្វើការឆ្លើយតប និងដោះស្រាយបញ្ហាដែលពួកគាត់ដែរបានជួបប្រទះរួមមាន៖ 

១- បញ្ហាតម្លៃទឹក
២-តម្លៃអគ្គីសនី
៣-ល្បែងស៊ីសង
៤-បទល្មើសនេសាទ
៥-អត្តសញ្ញាណប័ណ្ណ បញ្ជីកំណើត(សំបុត្រកំណើត)
៦-ប្រេងសាំងឡើងថ្លៃ
៧-បញ្ហាផ្លូវថ្នល់

171207 Lan Chan1

171207 Lan Chan2

171207 Lan Chan3