ពិធីចែកកង់ ៤០០ គ្រឿងដល់សិស្សកុមារកំព្រា និងកុមារក្រីក្រ


ស្រុកអូររាំងឪ៖ នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៧ នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលខេត្ត បានរួមដំណើរឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត:យុទ្ធជន និងយុវនីតិសម្បទារអញ្ជើញទៅចូលរួមពិធីចែកកង់ ចំនួន ៤០០ គ្រឿង ដល់សិស្សកុមារកំព្រា និងកុមារក្រីក្រ ៤០០ នាក់ នៅសាលាវិទ្យាលយ័ហ៊ុនសែនអូររាំងឪ ក្នុងស្រុកអូររាំងឪ ដែលជាអំណោយរបស់អង្គការកូគីសៃ ប្រទេសជប៉ុន ។ សូមជំរាបជូនថា អង្គការ កូគីសៃប្រទេសជប៉ុន បានផ្តល់អំណោយកង់ លើកនេះ គឺជាលើកទី ៥៨ ហើយ ក្នុងការចែកកង់នៅទូទាំងប្រទេស ហើយដែលមួយលើកៗ ត្រូវបានចែកកង់ជូនកុមារកំព្រា និងកុមារក្រីក្រចំនួន ៤០០ គ្រឿង ។

171006 Vong Sot1

171006 Vong Sot3

171006 Vong Sot2