លើកទឹកចិត្តលោកគ្រូអ្នកគ្រូ និងសិស្សត្រៀមប្រឡង


ស្រុកត្បូងឃ្មុំ៖ ឯកឧត្តម ទេព ធន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួស្រុកត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំជប់ ឃុំជីគរ និងឃុំមង់រៀវ អញ្ជើញចូលរួមសំណេះសំណាលជាមួយបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ទូទាំងឃុំជប់ ១៧៨នាក់ សិស្សថ្នាក់ទី១២ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិនៅ វិទ្យាល័យសម្តេចម៉ែ ចំនួន ១២៧នាក់ ។
ជាការលើកទឹកចិត្តដល់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ក្នុងនោះ ឯកឧត្តមបាននាំមកនូវអំណោយមួយចំនួនរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារស្រកត្បូងឃ្មុំ នូវ ៖ កុំព្យូទ័រ ១០គ្រឿង, មីក្រូ ២សម្រាប់, សៀវភៅអាន សម្រាប់បណ្ណាល័យ, វត្ថុអនុស្សាវរីយ៍លោកគ្រូ អ្នកគ្រូ រួមនិងថវិកាមួយចំនួនដល់អ្នកចូលរួមគ្រប់ៗគ្នា ដោយ ឡែកសិស្សថ្នាក់ទី១២ ក្នុងម្នាក់ៗថវិកា ២០.០០០រៀល ផងដែរ នៅ ព្រឹកថ្ងៃទី ១៧.០៧.២០១៧ ។

170814 ISay1