សម្តេចតេជោ ហ៊ុន សែន សូមអរគុណសមាជិកសមាជិការ យុវជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមដង្ហែរក្បួនបើកយុទ្ធនាករឃោសនារកសម្លេងឆ្នោត និងគាំទ្រគណបក្សប្រជាជនកម្ពុជា


ពិតជារីករាយណាស់ នៅពេលដែលខ្ញុំបានមើលការដង្ហែរក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសំរាប់ គណបក្សប្រជាជនកម្ពុជា។ សមាជិកបក្សដ៏ថ្លៃថ្នូរ និងប្រកបដោយវិន័យរបស់យើងធ្វើ ដំណើរប្រកបដោយការសប្បាយរីករាយ និងសាមគ្គីភាព។ មានគ្រួសារដែលប្តីជិះម៉តូដឹកប្រពន្ធ ដែល មានកូនតូចក្នុងសម្លៀកបំពាក់គណបក្សដែលមានសញ្ញាទេវតាបាចផ្កា។
បងប្អូនមួយចំនួនបានចូលមកសួរតាមហ្វេសប៊ុក (Facebook) ថាអត់ឃើញ សម្តេចតេជោ ចេញ ហែរក្បួន។ ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជាខ្ញុំនិងចូលរួមហែរក្បួនបិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ។ សូមសមាជិកបក្សយើងរាប់លាននាក់ នៅគ្រប់ ខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ នៅទូទាំងប្រទេសចាត់ ទុកថាខ្ញុំបានចូលរួមជាមួយបងប្អួននៅគ្រប់ទីកន្លែង៕ ចូលរួមហែរក្បួននិងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និង ការអភិ វឌ្ឍលើគ្រប់វិស័យ៕

170522 hak3

170522 hak4