ផ្សព្វផ្សាយច្បាប់ និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជូនដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ ភ្នាក់ងារសង្កេតការណ៍ និងពិធីប្រកាសបញ្ចូលសមាជិកថ្មី


ថ្ងៃទី០៦ ខែឧសភា នេះ គណបក្សក្រុងរៀបចំកម្មវិធីចំនួន ៣ គឺ ៖
~ ទី១ ៖ ម៉ោង ៨៖០០ ព្រឹក រៀបចំផ្សព្វផ្សាយច្បាប់ និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជូនដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ ភ្នាក់ងារសង្កេតការណ៍ ក្រុមប្រតិកម្មរហ័ស ក្រុមចលនាបោះឆ្នោតភូមិ នៃសង្កាត់វិហារលួង ស ស យ ក ក្រុង សមាគមនារីក្រុង ក្រោមអធិបតីភាព ឯកឧត្តម ថេង ចន្ទ័សង្វារ ប្រធានក្រុមការងារចុះជួយសង្កាត់វិហារលួង និង ឯកឧត្តម ស៊ាក ឡេង សមាជិកអចិន្ត្រៃយ៍បក្សខេត្ត មានសមាជិក
~ ទី២ ៖ ម៉ោង ១៖៣០ រសៀល រៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃសង្កាត់វិហារលួង ចំនួន ១១៤ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ថេង ចន្ទ័សង្វារ ប្រធានក្រុមការងារចុះជួយសង្កាត់វិហារលួង មានសមាជិកចូលរួម ១៩៣ នាក់។

~ ទី៣ ៖ ម៉ោង ២៖០០ រសៀល រៀបចំផ្សព្វផ្សាយច្បាប់ និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជូនដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ ភ្នាក់ងារសង្កេតការណ៍ ក្រុមប្រតិកម្មរហ័ស ក្រុមចលនាបោះឆ្នោតភូមិ នៃសង្កាត់សួង ក្រោមអធិបតីភាព ឯកឧត្តម ធា គ្រុយ ប្រធានក្រុមការងារចុះជួយសង្កាត់សួង និង ឯកឧត្តម ស៊ាក ឡេង សមាជិកអចិន្ត្រៃយ៍បក្សខេត្ត មានសមាជិកចូលរួមចំនួន ៣៨២ នាក់។

170506 Samal1

170506 Samal2