ឯកឧត្តម សុខ ឥសាន ថ្លែងថា គួរឲ្យសោកស្ដាយ ដែលសមាជិក អចិន្ត្រៃយ៍សភា បក្សសង្រ្គោះជាតិ មិនចូលប្រជុំសភា


ឯកឧត្តម សុខ ឥសាន ថ្លែងថា គួរឲ្យសោកស្ដាយ ដែលសមាជិក អចិន្ត្រៃយ៍សភា បក្សសង្រ្គោះជាតិ មិនចូលប្រជុំសភា ដូច្នេះមិនមាន ឱកាសមានមតិយោបល់ ពីបញ្ហាការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ។
សម្តេចប្រធានរដ្ឋសភា មិនបានបិទទ្វារ មិនឲ្យចូលប្រជុំនោះទេ ។ នេះជាឧបាយកលរបស់ គណបក្សដៃគូក្នុងរដ្ឋសភា គឺគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ ហើយឆ្លៀតដាក់កំហុស មកលើគណបក្សប្រជាជនកម្ពុជា” ។
បក្សប្រឆាំងមានឧបាយកលច្រើនណាស់ បើតាមឧបាយកលនេះ ទោះបីប្រជុំពិភាក្សា ឬ ធ្វើសិក្ខាសាលាប៉ុន្មានដង ក៏នៅតែដដែលដែរ ។ ឧ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ មុននឹងចេញ សភាពការណ៏ដូចបាយពុះ តែដល់ចេញទៅមានលក្ខណៈល្អ អនុវត្តដោយរលូន គ្មានបញ្ហាអីគួរកត់សំគាល់ទេ ។ នេះគឺជាវប្បធម៌ របស់គណបក្សប្រឆាំង និងក្រុមប្រឆាំង ដែលតែងតែធ្វើឲ្យរាំងស្ទះ ជានិច្ចជារឿងធម្មតាទៅហើយ មិនបាច់ឆ្ងល់ទ្បើយ។