ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការងារចុះបញ្ជីដីធ្លីភូមិក្រពើលិច និងភូមិក្រពើកើត ឃុំត្រមូង ស្រុកមេមត់


ឯកឧត្តម ស សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៦៨០ ក្បាលដីជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ភូមិក្រពើលិច និងភូមិក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ២០ កុម្ភៈ ២០១៧