ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្មចំនួន ៣ នៅស្រុកមេមត់


ខេត្តត្បូងឃ្មុំ៖នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្មចំនួន ៣ នៅស្រុកមេមត់ មានសមាជិកចូលរួម 260 នាក់។សហគមន៍កសិកម្មដែលបង្កើតឡើងនេះ សម្រប សម្រួលរៀបចំដោយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ឧបត្ថម្ភគាំទ្រថវិកាដោយអង្គការCIRD។ គោលបំណងនៃការបង្កើតសហគមន៍កសិកម្មនេះ ដើម្បីប្រមូលផ្តុំផលិតភាពម្រេច ដែលមានគុណភាព សុវត្ថិភាព និងឈានទៅការអភិវឌ្ឍន៍ស្តង់ដាម្រេចមេមត់ និងមានដៃគូវិនិយោគពិតប្រាកដ។
ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ថា បានផ្តល់ឱកាសដល់សហគមន៍និងក្រុមហ៊ុនរកស៊ីម្រេច ជួបមុខគ្នាលើកឡើងពី តម្រូវការរបស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ឯកឧត្តម បានផ្តល់ការណែនាំឲ្យសហគមន៍និងក្រុមហ៊ុន ត្រូវសហការគ្នាឲ្យបានស្អិតរមួត ពិគ្រោះគ្នាជាប្រចាំ និងបើអាច ត្រូវអនុវត្តតាមយន្តការ ផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ឯឧ បានសំណូមពរនិងលើកទឹកចិត្តដល់អង្គការCIRD សម្រេច ឲ្យបាននូវស្តង់ដា ម្រេច មេមត់ បង្ហាញដល់អ្នកវិនិយោគម្រេច ដែលជាទីផ្សារចុងក្រោយ ជាពិសេសក្រុមហ៊ុនSELA PEPPER ដែលត្រូវចូលរួមពិគ្រោះគ្នាជាប្រចាំដើម្បីបង្កើតស្តង់ដានេះ។

1.11.10.2016

2.11.10.2016