លោក ឡុង ធាម អភិបាលនៃគណៈអភិបាលស្រុក លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុុមប្រឹក្សាស្រុក រួមជាមួយលោក លោកស្រីមន្ត្រីរាជការសាលាស្រុកកាន់វេនបិណ្ឌទី ៣ ស្ថិតនៅវត្តកែវអំពុក


ពញាក្រែក៖នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ លោក ឡុង ធាម អភិបាលនៃគណៈអភិបាលស្រុក លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុុមប្រឹក្សាស្រុក រួមជាមួយលោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក បាននាំយកនូវទេយ្យទាន និងទេយ្យវត្ថុរួមមានបច្ច័យ ១.២០០.០០០ រៀល និងភេសជ្ជៈមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ និងចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធសូត្រមន្ដកាន់វេនបិណ្ឌទី ៣ ស្ថិតនៅវត្តកែវអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នៅក្នុងពិធីនេះ ក៏មានការវេប្រគេនដល់ព្រះសង្ឃវត្តកែវអំពុកនូវអណ្ដូងទឹកចំនួន ០១ ដែលជាអំណោយរបស់លោកអភិបាលស្រុក កសាងជូនវត្តកែវអំពុកកំឡុងពេលខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំ ២០១៦ នេះ ។

១.krek ១៩.០៩.២០១៦

២.krek ១៩.០៩.២០១៦

៣.krek ១៩.០៩.២០១៦