ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះឈ្មោះបោះឆ្នោត នៅថ្ងៃតំបូង


ពញាក្រែក៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រូវជាថ្ងៃដំបូងក្នុងការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូង​ឃ្មុំ និងលោកជំទាវ​ រួមទាំងឯកឧត្តម អភិបាលរងខេត្ត និងមន្ត្រីរាជការ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅឃុំកោងកាង​ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា៖ កាលចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ មានរយៈពេល ៩០ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០១៦ ៕
បន្នាប់មក ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមដំណើរដោយឯកឧត្តម អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យ សិក្សាស្រាវជ្រាវ ក្នុងន័យដើម្បីធ្វើការអភិរក្ស ទីតាំងប្រវត្តិសាស្ត្រ “បឹងប្រាក់” ជាបឹងស័ក្តសិទ្ធិ ដោយក្នុងរជ្ជកាល ព្រះបាទហ្លួងព្រះស្តេចកន ជាកន្លែងស្លប្រាក់ស្លឹង ធ្វើជារូបបិយប័ណ្ណ សម្រាប់ធ្វើការចែកចាយ ដែលទីតាំងនេះស្ថិតនៅខាងលិចឈៀងខាងជើង ចំងាយប្រហែល៦០០ម៉ែត្រ ពីរមណីយដ្ឋានប្រាសាទហ្លួងព្រះស្តេចកន ដែលស្ថិតនៅក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

160905 Alll2

160905 Alll3