សម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង ស្រុក ខេត្ត


ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក្នុងខេត្តត្បូងឃ្មុុំ និងសួរសុខទុក្ខ ហើយបានណែនាំការងារមួយចំនួន ទាក់ទងនឹងការពង្រឹងការផ្តល់សេវាដល់ប្រជាពលរដ្ឋ និងការអនុវត្តការងារអោយមានប្រសិទ្ធភាពបន្ថែមទៀត។ ពីធីនេះមានការចូលពី ប្រធានការក្រុមការងារចុះជួយក្រុងស្រុក និងមន្ត្រីរាជការជុំវិញខេត្ត ចំនួន ៣៨០ នាក់។
បន្ទាប់មកសម្តេច បានអញ្ជើញសួរសុខទុក្ខលោកយាយ  អីុ ស័រ នៅភូមិតាហៀវលើ ឃំុកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មំុ ដែលជាម្ដាយធម៌របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចបានដំណាលថា “កាលពីឆ្នាំ១៩៧៧ ក្រោយរៀបការជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរានី សមេ្តចនាយកបានធ្វើដំណើរទៅមេមត់ តែដោយសារម៉ូតូបែកកង់ សម្តេចទាំងពីរបានស្នាក់នៅផ្ទះលោកយាយ អ៊ី ស័រ មួយយប់” ។

ក្រោយពីទទួលដំណឹងនេះ នៅថ្ងៃទី២៤ ខែសីហានេះដែរ ក្រុមការងារផ្ទះទេវតា បានមកពិនិត្យទីតាំងដែលត្រូវសាងសង់ផ្ទះថ្មទំហ៊ំ ៨ x ១២ ម៉ែត្រ ជូនលោកយាយ អីុ ស័រ ហើយការសាងសង់នឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទទី២៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ តាមគម្រោងនឹងរួចរាល់ឱ្យបានមុនថ្ងៃភ្ជំុបិណ្ឌ។
160824 Hun Sen11
160824 Hun Sen12
160824 Hun Sen13
160824 Hun Sen14
160824 Hun Sen6