សម្តេចពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ លោកជំទាវ ប៊ួរ ជៀនគួរ ឯកអគ្គរដ្ឋទូតចិនចូលជួបសម្តែងការគួរសម និងជម្រាបលា


ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០៩:00នាទីនេះ សម្តេចពញាចក្រី ហេង សំរិន បានអនុញ្ញាតឲ្យ លោកជំទាវ ប៊ួរ ជៀនគួរ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។
នៅក្នុងអាណត្តិការទូត របស់ លោកជំទាវ រយៈពេល បីឆ្នាំនៅកម្ពុជានេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានក្លាយទៅជាមិត្តភាព សហប្រតិបត្តិការ ភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ កាន់តែខ្ពស់និងល្អប្រសើរថែមទៀត ដែលថ្នាក់ដឹកនាំកំពូលៗ រវាងប្រទេសទាំងពីរ បានកសាង ថែរក្សា និងពង្រឹងពង្រីកជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ។

160811 Samrin1