ឯកឧត្តម ហេង សួរ ឧបត្ថមគ្រួសារកុមារមានជំងឺចំឡែក ៤លានរៀល


តំបែរ៖ នៅថ្ងៃទី ២៧.០៧.២០១៦ បន្ទាប់ពីជួបប្រជុំពិភាក្សាអំពីផែនការប្រកាសយុវជនស្រុកតំបែរ រួចក្រុមការងារឯឧត្តម ហេង សួរ រួមជាមួយក្រុមយុវជនស្រុក ឃុំ ភូមិ និងអាជ្ញាធរស្រុកកឃុំ ភូមិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន៤លានរៀលរបស់ឯកឧត្តម ហេង សួរ ជូនដល់គ្រួសារកុមារមានជំងឺចំឡែកនៅភូមិរពាក់២ ឃុំសេដា ស្រុកតំបែរ។ ក្មេងប្រុសមានជំងឺ ទើបត្រូវវិលត្រឡប់ពីមន្ទីរពេទ្យអង្គរខេត្តសៀមរាប ម្សិលមិញ បន្ទាប់ពីគ្រូពេទ្យបានកាត់យកសាច់អ្នកជំងឺទៅធ្វើតេសរោគវិនិច្ឆ័យនៅអាមេរិក និងបង្ហាញលទ្ធផលនៅពីរសប្តាហ៍ក្រោយ។ ពិនិត្យតាមស្ថានភាពក្មេងប្រុសកំពុងធ្ងន់ធ្ងរ ។

i iu

i iu1