លោកកេង ប៊ុនណា ប្រធានគណៈកម្មាធិការគណបក្សស្រុកត្បូង ឃ្មុំ អញ្ជើញចុះជួយចាស់ទីទាល់ក្រ ប្រចាំខែ


ខេត្តត្បូងឃ្មុំ ៖ នៅ ថ្ងៃ ទី ០៥ ខែមិថុនា ឆ្នាំ ២០១៥ លោក កេង ប៊ុនណា ប្រធានគណៈកម្មាធិការគណបក្សស្រុក ត្បូងឃ្មុំ អញ្ជើញចុះជួយចាស់ទីទាល់ក្រ ប្រចាំខែ ចំនួន ០៦នាក់ នៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះម្នាក់ៗ ទទួលបានថវិកា ១០០ ០០០រៀល និងអង្ករ ២៥ គីឡូ ជារៀងរាល់ខែ ដោយលោកយាយទាំង ០៦នាក់ មិនមាន កូនចៅ ហើយខ្លះពិការថែមទៀត។ ដោយមើលឃើញពីទុក្ខលំបាកនេះ ទើបលោកប្រធានគណៈ កម្មាធិការ គណបក្សស្រុកបានអំពាវនាវរកសប្បុរសជន ហើយក៏ទទួលបានការឧបត្ថម ពីជនបង្គោលចុះជួយស្រុកត្បូងឃ្មុំ ។
13