សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន ថន បានយាងនិងអញ្ជើញ ជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានចាត់ទុកសមិទ្ធផលនានា របស់ព្រះ អង្គម្ចាស់ក្សត្រីយ៍ សុរិន ថន នៃរាជាណាចក្រថៃឡង់ដ៏នៅកម្ពុជា គឺជាកេរ្តិ៍មរតកសម្រាប់ ប្រជាជនកម្ពុជា ជំនាន់ក្រោយ។
នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន​ ថន បានយាងនិងអញ្ជើញ ជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ ។
ក្នុងពិធីនោះសម្តេច តេជោបានថ្លែងថា ការកសាងសមិទ្ធផលនានា របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងទុកជាកេរ្តិ៍ មរតក ដល់ប្រជាជនកម្ពុជា ជំនាន់ក្រោយៗតទៀត ហើយថា ទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ ដ៏មានមមា ញឹក នៅ កម្ពុជា នាពេលនេះ គឺមានគោលបំណង ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងឋានៈជាប្រទេសក្បែរខាង។
សម្តេចតេជោ បានបង្ហាញពីការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា- ថៃ ពិសេសដំណើរទស្សនកិច្ច របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ ចំនួន១៣លើក ទាំងផ្លូវការ និងមិនផ្លូវការ។
សម្តេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា បានថ្លែងអំណរគុណ ចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ៕
b b1 b2 b3