ពិធីក្រុងពាលីសម្ពោធដាក់ឲ្យដំណើរការសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន អគារសាលពិសោធន៍ និងសាលប្រជុំ


ត្បូងឃ្មុំ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីក្រុងពាលីសម្ពោធដាក់ឲ្យដំណើរការ និងបញ្ចុះបឋមសិលាសាងសង់ អគារអន្តេវាសិកដ្ឋាន អគារសាលពិសោធន៍ និងសាលប្រជុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត ។
សូមបញ្ជាក់ថា ៖ នៅព្រឹកស្អែក ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០១៦ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាក់អោយដំណើរការជាផ្លូវការសាកលវិទ្យាល័យ ហេង សំរិន ត្បូវឃ្មុំ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅ ភូមិ និគមលើ (តំបន់ចម្ការម៉ៃសាក់) ឃុំ ស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុ។

160210 Hang Chon Naron1