អបអរសាទរសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តត្បូងឃ្មុំ


កត្តាធនធានមនុស្ស គឺជាកត្តាចំបងក្នុងចំណោម កត្តាជាច្រើនទៀត ដែលធ្វើអោយប្រទេសជាតិមួយ អាចរីកចម្រើនទៅបាន ជាពិសេសកំលាំងយុវជន ដែលជាសសរទ្រូង ដ៍រឹងមាំនៃប្រទេសជាតិ ក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងតែដើរតួ យ៉ាងសំខាន់ ដើម្បីជម្រុញសកម្មភាពយុវជនកម្ពុជា ក្នុងការ ចូលរួមសកម្មភាពគ្រប់ រូបភាព ក្នុងន័យដើម្បីជួយសង្គមជាតិ អោយកាន់តែមានការរីកចំរើន និងអភិវឌ្ឍន៍ដូច បណ្តាប្រទេសជឿនលឿនដ៍ទៃទៀតនៅលើពិភពលោក ។

ដោយឡែក នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធកម្ពុជា ទទួលបន្ទុកខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ៕

1

7

9

2

8

3

10

12491992_1546605655653084_1120651080748149670_o

4

11

5

13

12